ក្រសួងមហាផ្ទៃបញ្ជាក់អំពីករណីចាប់ខ្លួនជនជាតិចិន ឈ្មោះ លី សុង (LI XIONG) បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនវិញពាក់ព័ន្ធ Online Scams ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ឈ្មោះ លី សុង (LI XIONG) បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។ ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើនខែកន្លងមក។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕ Post navigation ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៉ី និងជនជាតិម៉ាឡេស៉ីជិត ៥០នាក់