ទីបំផុត Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ (កណ្តាល)៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។ ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ៕ Post navigation សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមាន ឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញក្តីកង្វល់និងអំពាវនាវ ឱ្យមានការកែលម្អនិងយកចិត្តទុកដាក់បន្ថែមចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធអ្នកសារព័ត៌មាន បុកគ្រិះសាងសង់សំណង់រឹងចាក់ដីចូលច្រាំងទន្លេមួយកន្លែង ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល តើមានច្បាប់សាងសង់ដែលឬទេ សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ ។