ដីបឹងទំហំជាង៦ហិកតា នៅស្រុកកៀនស្វាយ ត្រូវបានកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន! (កណ្តាល)៖ ដីបឹងសាធារណៈទំហំជាង៦ហិកតា ត្រង់ចំណុចព្រំប្រទល់រវាងឃុំភូមិធំ និងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន! ក្រោមការរៀបចំពីសំណាក់លោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ..!!។ *នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរ.!។ សេចក្តីរាយការណ៍(បឋម)បានឱ្យ”ដើមរាំង”ដឹងថា ដីបឹងសាធារណៈទំហំជាង៦ហិកតានេះ កាលពីកំឡុងបិទប្រកាស មន្ត្រីជំនាញបានបំបែកជា៣ក្បាលដីមានដូចជា៖ (៧៩៩)(១៨០១)និង(១៧៣៥)។ ពោលគឺ ដីបឹងសាធារណៈត្រង់ចំណុចខាងលើ ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញឯកភាពគ្នា កាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន!។ ក្នុងនោះ គេបន្សល់ទុកត្រឹមទទឹង២០ម៉ែត្រ បណ្ដោយបឹងប៉ុណ្ណោះសម្រាប់រក្សាទុកជាផ្លូវទឹកសាធារណៈ! ក្រៅពីហ្នឹង គឺចាត់ចែងឱ្យក្លាយជាកម្មសិទ្ធិឯកជនទាំងអស់.!!។ *ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅព្រលប់ថ្ងៃទី០៨.០៧.២០២៦”ដើមរាំង”បានសុំការបំភ្លឺពីលោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ ប៉ុន្តែគ្រាន់តែឮប្រាប់ថា សារព័ត៌មាន លោកចុចបិទទូរស័ព្ទតែម្ដង៕ Post navigation ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយជ្រំ និងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោក អាន សំអន អ្នកគ្រប់គ្រងកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ ចេញមុខសុំទោសសាធារណៈជនជុំវិញករណីប៉ះទង្គិចជាមួយសាឡង់ដឹកខ្សាច់