លោកចាន់តារា អភិបាល ក្រុងអរិយក្សត្រ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមក្រុង រួមជាមួយ ឯកឧត្តម ហាក់សុខមករា អភិបាលរងខេត្ត តំណាង ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកណ្តាល

#ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងក្រុមការងាររបស់សាខា អនុសាខាក្រុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែងចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ត្រូវផ្លាស់ប្តូរចេញ ហើយរៀបចំតបណ្តាញខ្សែភ្លើងឱ្យទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយប្រុងប្រយ័ត្នភ្លើងទៀនភ្លើងធូបជាដើម ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ដែលធ្វើឱ្យយើងមានការបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង ក្នុងករណីខ្លះអាចបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតទៀតផង។

ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ដើម្បីជួយការលំបាករបស់ប្រជាណលរដ្ឋ ។ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ ហើយអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ហាក់ សុខមករា បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំង ៣គ្រួសារ ដែលត្រូវភ្លើងឆាបឆេះផ្ទះសម្បែងអស់ទាំងស្រុង មិនត្រូវបាក់ទឹកចិត្ត និង អស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

អំណោយដែលសាខានិងអនុសាខាក្រុងបានចែកជូនក្នុងមួយគ្រួសារជារួមទទួលបាន៖ អង្ករ ១២០គីឡូក្រាម ,មី ៥កេស,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ៣យួរ ,ទឹកស៊ីអុីវ ៣យួរ ,ទឹកបរិសុទ្ធ ៤កេស ,ភេសជ្ជៈ៣កេស, ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,ភួយ២, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,៣០០,០០០រៀល (១លាន៣០ម៉ឺនរៀល)

សូមបញ្ជាក់ជូនថា៖កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីល្ងាច មានគ្រោះអគ្គិភ័យមួយ មកពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យមានការឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋអស់ទាំងស្រុងសរុបចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

May be an image of one or more peopleMay be an image of one or more people and text that says 'រដ្ឋបាលក្រុងអរិ័យក្សត្រ AKREIY KSATR MUNIGIPALITY'May be an image of textMay be an image of textMay be an image of one or more people and text that says 'រដ្ឋបាលក្រុងអរិយក្យក្រ AKREIY KSATR MUNIGIPALITY'May be an image of one or more people and text that says 'រដ្ឋបាលក្រុងអរិយក្សត្រ AKREIY KSATR MUNIGIPALITY'May be an image of one or more people and text that says 'រដ្ឋបាលក្រុងអរិយក្សត្រ AKREIY AKREINKSATRMUNIGIPALIFTY KSATR MUNICIPALITY'May be an image of one or more people and textMay be an image of text that says 'រដ្ឋបាលក្រុងអរិយក្សត្រ AKREI KSATR MUNIGIPALITY ውተ COcИnP'May be an image of one or more people and text that says 'រដ្ឋបាលក្រុងអរ័យក្សត្រ AKRETYKSATRMUNIGIPALITY AKREIY KSATR MUNIGIPALITY'May be an image of one or more people and textMay be an image of one or more people and textMay be an image of one or more people and textMay be an image of one or more people and textMay be an image of textMay be an image of one or more people and text that says 'រដ្ឋេបាលក្រុងអរិយក្សគ្រ AKREIY KSATR MUNICIPALITY I 易品保盟'No photo description available.May be an image of one or more people and textMay be an image of one or more people, hospital and textMay be an image of textMay be an image of one or more people and textMay be an image of text that says 'រដ្ឋេបាលក្រុងអរិយក្សគ្រ AKREIY KSATR MUNICIPALITY'May be an image of text that says 'រដ្ឋបាលក្រុងអរិយក្សត្រ AKREIYKSATRMUNICIPALITY KSAT AKREIY'May be an image of fire and textMay be an image of text

By ksrp

Leave a Reply

Your email address will not be published. Required fields are marked *

KSRP NEWS