រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារប្រតិបត្តិការបង្រ្កាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។ អាជ្ញាធរភូមិ-សង្កាត់ កងកម្លាំងទាំងអស់ត្រូវហាមជនបរទេស មកស្នាក់ ឬរស់នៅប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន បើមានការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា។ យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយអស់ពីមូលដ្ឋាន។ Post navigation អបអរសាទរសមិទ្ធផលសម្រេចបានឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦