ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក)ខេត្ត ទាំងអស់ដែលបានខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើកិច្ចការសង្គម និងការងារស្ម័គ្រចិត្តនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ឯកឧត្តម គួច ចំរើន បានគាំទ្រ និងលើកទឹកចិត្ត ដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់ សូមបន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តមួយបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងពង្រីកសមាជិក ស.ស.យ.ក របស់យើងឱ្យបានកាន់តែច្រើនឡើងថែមទៀត សំដៅជួយគ្នាក្នុងការងារកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន។
ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត បានបញ្ជាក់ថា ការងាររបស់សមាជិក ស.ស.យ.ក គឺជាការងារស្ម័គ្រចិត្ត ដោយមិនមានប្រាក់ឧបត្ថម្ភ ឬប្រាក់ខែឡើយ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការងាររបស់ខ្លួន មានឱកាសទទួលបានជោគជ័យឆាប់រហ័សក្នុងជីវិត។
នាឱកាសនោះដែរ ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់សូមបន្តចូលរួមក្នុងការបរិច្ចឈាមដោយស្ម័គ្រចិត្តឱ្យបានទៀងទាត់ ដើម្បីទុកសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមជារៀងរាល់ថ្ងៃ ជាមួយគ្នានេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល មន្ទីរពេទ្យជ័យជំនះ និងមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវគិតគូរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងឈាមឱ្យបានល្អ ត្រូវតាមដានបរិមាណឈាមឱ្យបានជាប្រចាំ ព្រមទាំងធ្វើការផ្ទេរទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅពេលចាំបាច់ ដើម្បីកាត់បន្ថយការខូចខាត់ធនធានឈាម ដោយសារតែឈាមអាចរក្សាទុកបានត្រឹមតែ៤ សប្តាហ៍ប៉ុណ្ណោះ។
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ស.ស.យ.ក ខេត្តកណ្តាល បានដាក់ទិសដៅអនុវត្តក្នុងឆ្នាំ ២០២៦នេះ រួមមាន៖ ខិតខំពង្រឹងរចនាសម្ព័ន្ធតាមបណ្តា ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងសាលារៀន និងកសាងកម្លាំងបន្ថែមនៅ តាមមូលដ្ឋានបន្ថែមទៀត។ បន្តចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន បន្តរៀបចំកម្មវិធី “សាលារៀនស្អាត” ក្នុងមូលដ្ឋាន និង ជំរុញសកម្មភាពបរិស្ថាន នៅតាមក្រុង-ស្រុក ។ រៀបចំការប្រកួតបាល់ទាត់ កីឡារត់ប្រណាំង និងកីឡាប្រណាំងកង់
បន្តសកម្មភាពចែកអំណោយនៃក្តីស្រឡាញ់។ បន្តត្រៀមលក្ខណៈក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនានាដល់សមាជិក សមាជិកា
ក្លឹបនៃក្តីស្រលាញ់និងបន្តជំរុញបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយថែមទៀត ។ បន្តខិតខំអនុវត្តសកម្មភាពរបស់ក្រុមការងារទាំង១០ ជំរុញសកម្មភាពរបស់ក្រុមការងារប្រតិបត្តិសកម្មភាពប្រចាំឆ្នាំ។
May be an image of one or more people, dais and textMay be an image of dais and textMay be an image of one or more people and textMay be an image of one or more people and text
No photo description available.
May be an image of one or more people and text
May be an image of one or more people and text
May be an image of one or more people and text that says 'GD'
May be an image of one or more people and textMay be an image of text
May be an image of one or more peopleMay be an image of one or more people and text
May be an image of one or more people, dais and textMay be an image of one or more people, dais and text
May be an image of one or more peopleMay be an image of one or more people and textMay be an image of one or more people and text
May be an image of one or more people and textMay be an image of one or more people and text

By ksrp

Leave a Reply

Your email address will not be published. Required fields are marked *

KSRP NEWS